ព័ត៌មានជាតិ

ម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង បុករថយន្តព្រូសបត់ឆ្លងផ្លូវ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងរវាងម៉ូតូសណ្តោងរ៉ឺម៉ក បុកជាមួយរថយន្តព្រូស បណ្តាលឲ្យរងការខូចខាត ផ្នែកខាងមុខ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៣និង០០នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូសណ្តោងរ៉ឺម៉កខាងលើ និងរថយន្តព្រូស ដែលពាក់ស្លាកលេខភ្នំពេញ ភ្នំពេញ 2AX-4407 បើកបរស្របទិសដៅគ្នាពីលិចទៅកើត រហូតមកដល់ចំណុចកើតហេតុ រថយន្តព្រូសខាងលើ ក៏បានបត់ស្តាំ ភ្លាមៗនោះសង្ស័យរ៉ឺម៉កជាន់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុកជាមួយរថយន្តចំផ្នែកខាងមុខ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុ សមត្ដកិច្ចមូលដ្ឋានចុះដល់ទីតាំងកន្លែងកើតហេតុ បាញ់ថ្នាំយកដាក់អែបកៀន ហើយឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នាមួយ ដោយព្រមបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕

មតិយោបល់