ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នា ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស ៣នាក់

កំពង់ឆ្នាំៈ កាលពីវេលាម៉ោង ៨ និង២០នាទីយប់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥ ចំណុចមុខផ្ទះលក់គ្រឿងសំណង់ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ (៨៧-៨៨) ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់/ក្រុងកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនឹងម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នា។

ម៉ូតូម៉ាកហុងដា C125 ស៊េរី០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GI-8819 បើកបរដោយឈ្មោះ ផាន់ ភួន ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅខេត្តកំពង់ស្ពឺ រួមដំណើរម្នាក់ឈ្មោះ ហៀន ពៅ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិត្នោតជុំ ឃុំអូរសារ៉ាយខេត្តតាកែវ ធ្វើដំណើរពីទិសត្បូងទៅជើង។ ចំណែកម៉ូតូ១គ្រឿងទៀត ម៉ាកស្មាសV ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BW 5958 បើកបរដោយឈ្មោះ ទិត្យ ធុង ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ មានឌុបអ្នកជិះពីក្រោយម្នាក់ ឈ្មោះ ព្រំ ដារារ័ត្ន ភេទប្រុស អាយុ ១២ ឆ្នាំមានទីលំនៅ (ដូចគ្នា) បានបើកបរពីទិស (ជើងទៅត្បូង)។

ករណីនេះ បណ្ដាលឲ្យស្លាប់ម្នាក់ (នៅមន្ទីរពេទ្យ) ឈ្មោះ ផាន់ ភួន ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅខេត្តកំពង់ស្ពឺ និងរបួសធ្ងន់ ០៣នាក់ ខូចម៉ូតូ ០២គ្រឿង៕

មតិយោបល់