ព័ត៌មានជាតិ

Update៖ មិនមានអ្នករបួសឬស្លាប់តែខូចខាតផ្ទះមួយខ្នង ២ល្វែងនិងទ្រព្យសម្បត្តិឆេះម៉ត់

ភ្នំពេញ: មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ យ៉ាងខ្លាំង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃសៅរ៏ ទី១៧ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៣៦៩ ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានសមត្ថកិច្ចចេញទៅអន្តរាគមន៍ ភ្លាមៗ។

ម្ចាស់ផ្ទះឈ្មោះ ទិត្យ ជា ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ។ ជាប្រភេទផ្ទះថ្មក្រោម ឈើលើ ទំហំ៨ម៉ែត្រ គុណនិង ១២ម៉ែត្រ មួយខ្នង២ល្វេងឆេះម៉ត់។

យោងតាមសម្តីប្រជាពលរដ្ឋ ម្នាក់ដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថាដំបូងឡើយគាត់ឃើញមានអណ្តាតភ្លើងឆេះចេញជាន់លើ ជាន់ទី១ យ៉ាងសន្ធោសន្ធៅ ហើយរូបគាត់ បានស្រែកប្រាប់គេឯង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
មានអ្នកខ្លះបានរាយការណ៏ប្រាប់សមត្ថកិច្ច និង រថយន្តអគ្គិភ័យ ឲ្យចុះមកជួយអន្តរាគមន៍ ខណ:ពេលនោះផ្ទះនៅជិតខាងជិតកន្លែងកើតហេតុក៏បាននាំគ្នាជញ្ជូនអីវ៉ាន់ ចេញពីផ្ទះកុំឲ្យភ្លើងឆេះទាន់ ។រថយន្តពន្លត់អគ្គិភ័យមកជាបន្តបន្តាប់បាញ់ពន្លត់ឲ្យរលត់នៅវេលាម៉ោង៩និង២០នាទីយប់នៅថ្ងៃខែឆ្នាំដដែល ក្នុងហេតុការណ៍នេះមិនមាននណាម្នាក់រងរបួស ឬក៏ស្លាប់ នោះទេ ។ការខូចខាតផ្ទះមួយខ្នង ២ល្វែងឆេះអស់ទាំងស្រុង និងទ្រព្យសម្បត្តិដូចជាតុទូរ គ្រែចានឆ្នាំងឆេះម៉ត់ទាំងអស់។ ការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន១៤គ្រឿង ជំហានដំបូងសមត្ថកិច្ចសណ្ឋាន ថាមកពីឆ្លងចរន្ធអគ្គីសនី តែទោះជាយ៉ាងណាសមត្ថកិច្ចបន្តនៅស្រាវជ្រាវបន្តទៀតនៅពេលព្រឹក៕

មតិយោបល់