ព័ត៌មានជាតិ

សូមជួយ Share ដើម្បីជួយផ្ដល់ដំណឹងដល់សាច់ញាតិគាត់ផង! ក្មេងប្រុស និងបុរសម្នាក់ ដើរវង្វេង គ្មានទិសដៅច្បាស់លាស់

ស្វាយរៀង: កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៩ អធិការនគរបាលស្រុកចន្ទ្រា ខេត្តស្វាយរៀង បានទទួលមនុស្ស ០២ នាក់ (ក្មេងអាយុ១០ ឆ្នាំ និងចាស់អាយុ ៣៦ ឆ្នាំ ) ពីកម្លាំងយោធាការព្រំដែន និង នគរបាលការពារព្រំដែនទួលស្តី ដែលពួកគេទាំងពីរដើរវង្វេង គ្មានទិសដៅច្បាស់លាស់ នៅតំបន់ព្រំដែន ក្នុងភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្ទ្រា ។

តាមការសាកសួររបស់សមត្ថកិច្ចយើង អ្នកទាំងពីរមានអត្តសញ្ញាណ ដូចខាងក្រោម៖
១-ឈ្មោះ វ៉ាន់ ចាន់វឿន ភេទប្រុស អាយុ ៣៦ ឆ្នាំ ទីកន្លែងកំណើតភូមិត្រពាំងឈ្នួល ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។
-ឪពុកបង្កើត៖ ឈ្មោះវ៉ាន់ (ស្លាប់)
-ម្តាយបង្កើត៖​ឈ្មោះភាព (ស្លាប់)
-មានប្រពន្ធ ០២ នាក់ (ប្រពន្ធទី១ ឈ្មោះស្រីម៉ី (ស្លាប់) និងប្រពន្ធទី២ ឈ្មោះកើត ឆាន (ស្លាប់) និងមានកូនចំនួន ០៣ នាក់ រួមមានឈ្មោះ ស្រីឡា ភេទស្រី អាយុ ១៥ ឆ្នាំ ឈ្មោះស្រីឡី ភេទស្រី អាយុ ១២ ឆ្នាំ និងកូនទី៣ ដែលមកជាមួយមានឈ្មោះប៊ន ហៅ ធា ភេទប្រុស អាយុ១០ ឆ្នាំ(ទាំងពីរមិនសូវនិយាយ ពិបាកសួរនាំ)។

បច្ចុប្បន្នអ្នកទាំងពីរ កំពុងស្នាក់នៅបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ដើម្បីស្រាវជ្រាវ និងប្រកាសរកក្រុមគ្រួសារមក ទទួលយកទៅផ្ទះវិញ ។

អាស្រ័យដូចបានរៀបរាបខាងលើ បើបងប្អូនណាបានស្គាល់ ពិសេសអ្នកភូមិត្រពាំងឈ្នួល ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានស្គាល់បានឃើញតាមសេចក្តីជូនដំណឹងនេះ សូមជួយប្រាប់ដល់បងប្អូន របស់ជនទាំងពីរនាក់ខាងលើផង។

លេខទំនាក់ទំនង៖
#អធិការស្រុកចន្ទ្រា ៖ 066 2222 82
#ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ៖0977780007៕

មតិយោបល់