ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​ស្រុកស្វាយលើ ស្ម័គ្រចិត្តប្រគល់​អាវុធ​កែ​ច្នៃ​ចំនួន​ ១៧​ដើម​ ដល់​សមត្ថកិច្ច

សៀមរាបៈ​ ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១៩​ ដោយ​យល់​ច្បាស់​ពី​ការ​ផ្សព្វផ្សាយ​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​ មាន​សុវត្ថិភាព​ របស់​កងកម្លាំង​សមត្ថកិច្ច​ ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​នៅ​ក្នុង​មូលដ្ឋាន​ភូមិ​ឃុំ​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ថ្មី​ ឃុំ​ខ្នងភ្នំ​ ស្រុក​ស្វាយ​លើ​ ខេត្តសៀមរាប​ ដែល​ប្រើប្រាស់​អាវុធ​កែ​ច្នៃ​ខុសច្បាប់​ បាន​ស្ម័គ្រចិត្ត​ប្រគល់​ជូន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ​សរុប​ចំនួន ​១៧​ដើម​ (​កាំភ្លើង​ព្រៃ​០៧​ដើម​ កាំភ្លើង​ខ្យល់​១០​ដើម​)​និង​ម៉ាស៊ីន​ឆក់​ត្រី​០១​គ្រឿង​។​

​បច្ចុប្បន្ន​ កម្លាំង​នគរបាលបាន​រក្សា​ទុក​អាវុធ​កែ​ច្នៃ​ខុសច្បាប់​ និង​ម៉ាស៊ីន​ឆក់​ត្រី​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ​៕

មតិយោបល់