ព័ត៌មានជាតិ

កម្លាំងជំនាញចរាចរណ៍ ធ្វើការឃាត់ម៉ូតូចំនួន៣៦គ្រឿង ពុំមានឯកសារច្បាស់លាស់

ប៉ៃលិនៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង ១០និង៣០នាទីថ្ងៃអាទិត្យ ៧រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញផ្នែកចរាចរណ៍ នៃអធិការដ្ឋានស្រុកសាលាក្រៅ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ សហការជាមួយកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច និង កម្លាំងជំនាញការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចុះធ្វើការឃាត់ក្រុមម៉ូតូរៃដឺ (Rider) មួយក្រុម ដែលមានម៉ូតូសរុបចំនួន ៣៦គ្រឿង។

ម៉ូតូមានឯកសារគ្រប់គ្រាន់ចំនួន ២១ គ្រឿង​ ម៉ូតូពុំមានឯកសារគ្រប់គ្រាន់ចំនួន ១៥ គ្រឿង។

បច្ចុប្បន្នម៉ូតូដែលមានឯកសារគ្រប់គ្រាន់ បានធ្វើការអប់រំរួចអនុញ្ញាតឲ្យទៅវិញ ចំពោះម៉ូតូដែលពុំមានឯកសារ គ្រប់គ្រាន់ បានបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់៕

មតិយោបល់