ព័ត៌មានជាតិ

រន្ធត់ណាស់! បុករះបន្តកន្ទុយគ្នាជាច្រើនគ្រឿង ភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមបណ្ដោយផ្លូវ១០៨៦

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ បុករះបន្តកន្ទុយគ្នាច្រើនគ្រឿង ដោយម៉ូតូ៣គ្រឿង និងរថយន្តមួយគ្រឿង បណ្ដាលឲ្យរងរបួសធ្ងន់ចំនួន៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុកាណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ១០៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូ CPX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1DD-9978 ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿន បានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1K-6968 ក្នុងទិសដៅស្របគ្នា បានដួលបោកទៅប៉ះរថយន្តហាយឡែនឌ័រ មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AM-7268 បើកបរបញ្ច្រស់ទិសគ្នា ភ្លាមនោះក៏មានម៉ូតូមួយគ្រឿងទៀត ម៉ាក Exceiter ពណ៌ខៀវ គ្មានស្លាកលេខ បានបុកម៉ូតូខណ:ម៉ូតូខ្ទាតពីរថយន្ តព្រមគ្នាទាំង៤គ្រឿងតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ទីតាំងខាងលើ រួចទំនាក់ទំនងទៅការិយាល័ជំនាញចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការគូសវាស់វែង ហើយយករថយន្ត និងម៉ូតូបង្ក ទៅរក្សាទុក រង់ចាំការដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់