ស្វាយរៀងៈ យោងតាមផេកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មានភ្លៀងមួយមេលាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បានវាយប្រហារមកលើឃុំទួលស្តី ស្រុកចន្ទ្រា នារសៀលថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៧ នេះ បណ្តាលឲ្យផ្ទះរបស់បងប្អូនប្រជាពលរដ្ឋចំនួន ១៣ ខ្នងក្នុងភូមិទួលស្តី និងភូមិដូនទៃ រងការខូចខាតយ៉ាងដំណំ ក្នុងនោះ ខូចខាតទាំងស្រុង ចំនួន ២ ខ្នង ។ ហេតុការណ៍ខាងលើនេះ ពុំបានបង្កឲ្យមានមនុស្សរងរបួស ឬបាត់បង់ជីវិតនោះទេ ៕
ព័ត៌មានជាតិ
មតិយោបល់