ព័ត៌មានជាតិ

គ្រូ Chelsea ចេញមកបកស្រាយមូលហេតុដែលមិនទាន់ដាក់ Chiwell ឲ្យលេងវិញ

បរទេស៖ កីឡាករខ្សែការពារស្លាប Ben Chiwell មកដល់ពេលនេះនៅមិនទាន់អាចត្រឡប់ចូលរួមការប្រកួតវិញបាននៅឡើយចាប់តាំងតែពីបានចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champion League ប៉ះនឹងក្រុម Man City មកម្ល៉េះ។

Chiwell មានឈ្មោះលេងឲ្យក្រុមអង់គ្លេសនៅអ៊ឺរ៉ូទៀតផងក្នុងពេលវេលាកន្លងមកប៉ុន្តែចាប់តាំងតែពីបានត្រឡប់មកក្លឹបវិញដល់ពេលនេះកីឡាករវ័យ២៤ឆ្នាំរូបនេះនៅតែមិនទាន់អាចបង្ហាញខ្លួនប្រកួតវិញបាននៅឡើយខណៈដែល Chelsea នៅតែបានបន្តដាក់ឲ្យ Marcos Alonsonលេងជំនួសតំណែងនេះនៅឡើយ។

លោក Tuchel ដែលជាគ្រូបង្វឹករបស់ក្លឹបបានលើកឡើងថាសម្រាប់ Ben វាជារឿងងាយស្រួលណាស់ដើម្បីដាក់ឲ្យគាត់លេងប៉ុន្តែការវិលត្រឡប់មកវិញនេះនៅមិនទាន់គ្រប់គ្រាន់នោះទេដោយសារគាត់ត្រូវការពេលវេលាបន្ថែមទៀតក្នុងការហ្វឹកហាត់និងសាំទៅនឹងអាកាសធាតុនិងការលេងបាល់ជាមុនសិនដោយឡែកAlonso ឯណោះវិញទាំងការប្រកួតនិងការហ្វឹកហាត់គាត់មានគ្រប់គ្រាន់ដូច្នេះបើនិយាយពីរាង្គកាយគឺ Alonso បានត្រៀមបានរួចរាល់ល្អជាង៕

មតិយោបល់