ភ្នំពេញៈ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីប្រើហិង្សាទៅលើនារីជាសង្សារ ដោយចាប់បង្ខំរំលោភ រហូតបានសម្រេចក្នុងបន្ទប់ជួល នឹកថាគ្មានបញ្ហាអ្វី បានចំណីឆ្ងាញ់ដល់មាត់ ឌុបនាងជូនដល់ផ្ទះ និយាយរឿងប្រាប់ក្រុមគ្រួសារ ហើយប្តឹងប៉ូលិសចាប់ខ្លួន កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់ជួលរបស់ជនសង្ស័យ ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនជាប់ចោទឈ្មោះ តឿ ខាវ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើត ស្រុកមេសាង ខេត្តព្រៃវែង ។ ចំណែកនារីរងគ្រោះឈ្មោះ ស ណ ស ន អាយុ១៦ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះឡ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើត ស្រុកមេសាង ខេត្តព្រៃវែង ។
តាមសម្តីជនសង្ស័យ បានឲ្យដឹងថា ខ្លួនលេងហ្វេសប៊ុក លេងឆាត ស្រឡាញ់គ្នាតាមរយៈអនឡាញ អស់រយៈពេល៤ខែកន្លងមកហើយ លុះមកដល់យប់ថ្ងៃកើតហេតុ ឆាតបបួលនាងមកលេងបន្ទប់ជួល នៅភូមិព្រៃស្វាយ នាងក៏យល់ព្រមហើយក៏ជិះម៉ូតូ ទៅឌុបយកនាងពីផ្ទះឡ ចូលដល់ក្នុងបន្ទប់ ទប់អារម្មណ៍មិនបាន ក៏ចាប់ឱបនាងជាប់ រួចក៏ចាប់សម្រាត ត្រូវបាននាងរើបម្រាស់រួច ពេលនោះជនសង្ស័យ បានរត់ទៅចាក់គន្លឹះទ្វារជាប់ ហើយរុញជនរងគ្រោះផ្ទប់ជញ្ជាំង ចប់ផ្តួលហើយ ធ្វើសកម្មភាបរំលោភរហូតបានសម្រេចរួចហើយ ទើបឌុបនាងវិលទៅផ្ទះវិញ ត្រូវនាងយករឿងប៉ុន្មាននិយាយប្រាប់សាច់ញាតិ ក៏ចាប់ឃាត់ខ្លួនភ្លាមៗ រួចនាំយកប្រគល់ឲ្យប៉ូលិស ចោមចៅ៣ និងដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់តែម្តង៕
មតិយោបល់