ព្រះសីហនុៈ (ដំណឹងបឋម) នៅព្រឹកថ្ងៃ២៧ ខែសីហា ឆ្នាំ២០១៩ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ មានករណីបុរសជនជាតិចិនម្នាក់ ចុះលេងទឹកសមុទ្រនៅឆ្នេរអូរត្រេះ ចំពេលមានរលកខ្លាំង កាលពីយប់ម្សិលមិញ រួចបាត់ខ្លួនពេញមួយថ្ងៃ។
ដោយមកទល់ពេលនេះ ត្រូវបានគេប្រទះឃើញសាកសពអណ្តែតទឹក មកលើឆ្នេរអូរត្រេះ បើតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច ថា ជនរងគ្រោះ អាចស្លាប់ដោយលង់ទឹក។
យ៉ាងណាមិញមូលហេតុ ពិតប្រាកដមិនទាន់ច្បាស់ទេ ដោយរង់ចាំការធ្វើកោសល្យវិច័យ ពីនគរបាលបច្ចេកទេសជាមុនសិន៕
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2019/08/photo_2019-08-27_10-05-29.jpg?fit=868%2C719&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2019/08/photo_2019-08-27_10-05-33.jpg?fit=798%2C759&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2019/08/photo_2019-08-27_10-05-37.jpg?fit=954%2C871&ssl=1)
មតិយោបល់