ព័ត៌មានជាតិ

សមត្ថកិច្ចបង្រ្កាបជនសង្ស័យ ២នាក់ រឹបអូសគ្រឿងញៀនជិត ២គីឡូក្រាម

ភ្នំពេញ: កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀនស្រាវជ្រាវ និងបង្រ្កាបករណីជួញដូរគ្រឿងញៀនទ្រុងទ្រាយធំបាន ០២ករណី ចាប់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសគ្រឿងញៀនជិត ២គីឡូក្រាម នៅរាជធានីភ្នំពេញ

ករណីទី១៖ នៅវេលាម៉ោង ២៣និង០៥នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ កម្លាំងជំនាញយើងស្រាវជ្រាវ បង្ក្រាបនៅចំណុចស្ថានីយ៍ប្រេងPTT ផ្លូវលេខ១០៥ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សី រាជធានីភ្នំពេញ។
លទ្ធផល៖
-ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈុំ ចាន់រ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ។
-វត្ថុតាងចាប់យកបាន: មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ១៧៤.៧៣ក្រាម។

ករណីទី២៖ នៅវេលាម៉ោង ២១និង០០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ចំណុចភូមិ៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
លទ្ធផល៖
-ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈិត ឆាយយ៉ា ហៅសួ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ
វត្ថុតាងចាប់យកបាន៖
-អិចស្តាស៊ី(រាវ) ៥០ដប ទម្ងន់សារធាតុញៀន ១១៧០ក្រាម ។
-អិចស្តាស៊ីគ្រាប់ទម្ងន់សុទ្ធ ៣៨១.១៤ក្រាម៕

មតិយោបល់