ភ្នំពេញ: កាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ទីតាំងនៅម្ដុំផ្លូវបំបែកវត្តឬស្សីសាញ់ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ បើករថយន្តពាក់ស្លាកលេខនគរបាល 2-5386 ក្នុងស្ថានភាពស្រវឹងស្រា បុកជាមួយផាស្អាប់ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង រងការខូចខាត។
មូលហេតុ៖ មិនទាន់ដឹងច្បាស់នៅឡើយទេ។ ម្ចាស់រថយន្ត ជាមន្ត្រីប៉ូលិសម្នាក់ ពាក់ផ្កាយពីរ នៅក្រសួងមហាផ្ទៃ។
ក្រោយកើតហេតុ ម្ចាស់រថយន្តព្រមព្រៀងសងសំណងទៅឲ្យភាគីផាស្អាប់ចំនួន ១៥០ដុល្លារ រួមទាំងចេញថ្លៃជួយជុស ដើម្បីបញ្ចាប់រឿង៕





មតិយោបល់