ព័ត៌មានជាតិ

មានករណីវាយប្លន់យុវជនម្នាក់ នៅខណ្ឌមានជ័យ

ភ្នំពេញ: នៅវេលាម៉ោង ៤ និង០០នាទីរសៀលថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (វាយយកទូរស័ព្ទដៃ០១គ្រឿង និងលុយខ្មែរចំនួន១.០០០រៀល) នៅចំណុចមុខផ្ទះលេខ១៦៤៣ ផ្លូវជាតិលេខ២ ក្រុមទី៣២ ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពី ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង២០ និង២០នាទី។

ជនសង្ស័យឈ្មោះ ស សុវណ្ណ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ និងមុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។ ជនរងគ្រោះឈ្មោះ សុខ សំណាង ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១៤០១ ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មុខរបរ កម្មករបើករ៉ឺម៉កម៉ូតូដឹកអីវ៉ាន់ ។

វត្ថុតាងចាប់យក ៖ ទូរស័ព្ទដៃ០១គ្រឿងម៉ាកអូប៉ូ ពណ៌កាប់ស្តាំង មានស៊ីមកាតលេខ ០៩៦ ៩៤៤៧៩០០ និងលុយខ្មែរចំនួន១០០០រៀល (បានប្រគល់ឲ្យជនរងគ្រោះឈ្មោះ សុខ សំណាង រក្សាទុកបណ្តោះអាសន្ន)។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល
ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់