ព័ត៌មានជាតិ

ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​កូរ៉េ​ខាង​ត្បូ​ង​ របួស​មុខ​ប្រវែង​ ៤អ៊ីង​ និង​ដេរ​ ៨០​ថ្នេរ​

សេអ៊ូល៖ យោងតាមសំដីរបស់គ្រូពេទ្យបានឲ្យដឹងថា ស្នាមរបួសនៅលើផ្ទៃមុខរបស់លោក Mark Lippert ឯកអគ្គរដ្ឋទូត​អាមេរិកប្រចាំកូរ៉េខាងត្បូង មាន​ប្រវែង ៤អ៊ីង និង​ជម្រៅ១អ៊ីង ហើយដេរអស់ ៨០ថ្នេរ នេះបើយោងតាមការ​ចុះផ្សាយ​របស់ CNN នៅរសៀលថ្ងៃទី០៥ ខែមីនា។

លោក Mark Lippert ត្រូវបានជងសង្ស័យជនជាតិកូរ៉េ ឈ្មោះ Jung Nam-shik វ័យ ៥៥ឆ្នាំ ប៉ុនប៉ងធ្វើឃាត​ដោយ​ប្រើកាំបិត ប៉ុន្តែសំណាងល្អ គ្រាន់តែរងរបួសត្រូវមុខ និងដៃខាងឆ្វេង។ ហេតុការណ៍នេះ បានកើតឡើងក្នុង​មជ្ឈមណ្ឌលសេចុង ក្បែរក្រសួងការបរទេសកូរ៉េខាងត្បូង ដោយលោក Mark Lippert ត្រូវបានអញ្ជើញចូលរួម​ក្នុង​កម្មវិធីមួយ ដែលរៀបចំឡើងដោយក្រុមប្រឹក្សា​ជនជាតិកូរ៉េ​ សម្រាប់ការផ្សះផ្សា និងសហប្រតិបត្តិការ ហើយ​គោល​បំណងរបស់ជងសង្ស័យគឺចង់ឲ្យកូរ៉េបង្រូបង្រួមគ្នាវិញ៕

2015-03-05_103821

មតិយោបល់