ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិន ២នាក់ ជាបុគ្គលិកអនឡាញពីបទគ្រឿងញៀន

ព្រះសីហនុ: ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩កម្លាំងការិយាលយ័បទល្មើសគ្រឿងញៀនអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជនជាតិចិនចំនួន ០២នាក់ ព្រមទាំងវត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុពាក់ព័ន្ធគ្រឿងញៀន ឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្រុម១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
ជនសង្សយ័រួមមាន៖
១-ឈ្មោះវ៉ង់ អ៊ី វៃ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។
2-ឈ្មោះ វ៉ង់ ចិន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។
ចាប់យកហូតវត្ថុតាងរួមមាន៖
-ម្សៅសថ្លា ចំនួន០១កញ្ចប់ស្មើ០.៣៤ក្រាម(ទម្ងន់សុទ្ធ)
-ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន០២គ្រាប់
-ដែកកេះចំនួន០៤
-ទូរស័ព្ទចំនួន០៣គ្រឿង
-ម៉ូតូចំនួន០១គ្រឿងម៉ាក Air Blade ពណ៌ខ្មៅគ្មានស្លាកលេខ៕

មតិយោបល់