ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចចុះជួយរុះរើ និងរំកិលផ្ទះរបស់ប្រជាពលរដ្ឋចំនួនពីរគ្រួសារពីចំណុចប្រឈម ចំពោះការបាក់ច្រាំងទន្លេ ដើម្បីផ្លាស់ទីដែលមានសុវត្ថិភាព

កំពង់ចាម: ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក និងកម្លាំងសឹករងស្រុក ដឹកនាំដោយ លោក ប៊ិន ឡាដា អភិបាល នៃគណ:អភិបាលស្រុកកំពង់សៀម និងមានការនិមន្តចូលរួមពី ព្រះគ្រូចៅអធិការវត្តឥកោសី (វត្តកោះជ្រូក) ព្រះគ្រូចៅអធិការវត្តក្រូចសើច យុវជន អាជ្ញាធរឃុំ ភូមិ និងលោកគ្រូ អ្នកគ្រូ វិទ្យាល័យឈីនលាន ហាន់ជ័យ សរុប ៥៨អង្គ/នាក់ បានចូលរួមជួយរុះរើផ្ទះ និងរំកិលផ្ទះប្រជាពលរដ្ឋចំនួនពីរគ្រួសារ នៅភូមិក្រូចសើច ឃុំហាន់ជ័យ ដែលប្រឈម ចំពោះការបាក់ច្រាំងទន្លេ៕

 

មតិយោបល់