ព័ត៌មានជាតិ

ផ្ទះពលរដ្ឋ ២៨ខ្នង ត្រូវរងការខូចខាត ករណីភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ នៅស្រុករលាប្អៀរ

កំពង់ឆ្នាំង: ថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១វេលាម៉ោង ៩និង០០នាទីយប់មានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាត លំនៅឋាន ប្រជាពលរដ្ឋ ចំនួន ២៨ ខ្នងផ្ទះរបើកអស់ហ្វីប្រូ និង ស័ង្កសីចំនួន៣៣៥សន្លឹក,រលំរោង លាងរថយន្ត១ខ្នង ទំហំ១០ម៉ែត្រ គុណ ២៧ម៉ែត្រ
នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

១-នៅឃុំទឹកហូត ភូមិ អូរសណ្តាន់ ចំនួន០៣ខ្នងផ្ទះ របើកដំបូលស័ង្កសីចំនួន ១០សន្លឹក ,ភូមិ ទឹកហូត របើកយាបដែកប្រវែង០៣ម៉ែត្រ ,ភូមិ ព្រែករាំង រលំដើមឈើ សង្កត់រោងលក់ដូរ អស់ស័ង្កសីចំនួន ១០សន្លឹក ។

២-ឃុំគោកបន្ទាយ របើកដំបូលចំនួន ២០ខ្នងផ្ទះ ខូចហ្វើប្រូ និង ស័ង្កសី ១៣០សន្លឹក នៅ ភូមិ ពពេលពក ភូមិអូតាសេក និង ភូមិឈើត្រាច។

៣-ឃុំរលាប្អៀរ របើកដំបូលចំនួន ១ខ្នងផ្ទះ អស់ហ្វីប្រូ២០សន្លឹក ,ភូមិគ្រួស រលំរោងលាង រថយន្ត ចំនួន១ខ្នង ខូចស័ង្កសី១០០សន្លឹក ។

៤-ឃុំជ្រៃបាក់ របើកដំបូលចំនួន ២ខ្នងផ្ទះ អស់ ស័ង្កសីនិង ហ្វីប្រូ ៥៥ សន្លឹក នៅភូមិថ្មី និង ភូមិ អូរកំណព។

៥- ឃុំ អណ្តូងស្នាយ របើកដំបូលចំនួន ១ខ្នង ផ្ទះ ខូចស័ង្កសី ចំនួន១០សន្លឹកនៅ ភូមិប៉ាហ៊ី ៕

មតិយោបល់