កណ្ដាលៈ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ០១និង០៥នាទី មានករណីលួចដូង ខ្សែភ្លើង ម៉ូទ័រ នៅចំណុចក្នុងចំការភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ប៉េង ស៊ុនឈីវ ភេទប្រុស អាយុ ៧១ឆ្នាំ ទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរ កសិករ ។
ជនសង្ស័យឈ្មោះ ឡូត ភារម្យ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។
វត្ថុតាងចាប់យក៖
-ម៉ូទ័រ ០១
-ដូង០១ធ្លាយ
-ខ្សែភ្លើង០១ដុំតូច ។
សភាពនៃរឿងហេតុ៖ កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចចូលក្នុងចំការ ដែលគ្មានមនុស្សនៅចាំ ហើយលួចបេះផ្លែដូង កាត់ខ្សែភ្លើង និងលួចយកម៉ូទ័រ ដែលគេទុកបូមទឹកនៅក្នុងចំការ ក្រោយមកត្រូវបានជនរងគ្រោះនាំគ្នាចាប់យកប្រគល់ជូន សមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវវច្បាប់ តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ថា ខ្លួនពិតជាបាន ធ្វើសកម្មភាពលួចពិតប្រាកដមែន រីឯគ្រឿងញៀនវិញបានប្រើប្រាស់អស់រយៈពេលយូរឆ្នាំមកហើយ៕




មតិយោបល់