ព័ត៌មានជាតិ

យុវជន ២នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ត នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី: នៅវេលោម៉ោង ១៥និង២០នាទីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩មានករណីគ្រោះថ្នាក់ចរាចណ៍រវាងរថយន្តនិងម៉ូតូ ស្ថិតក្នុងភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រង់ចំនុចក្រុមហ៊ុនផេស៊ីភីជចន្លោះ បង្គោលម៉ែត៤៨១-៤៨២ ។

ដំណើររឿង៖ មុនពេលកើតមានម៉ូតូម៉ាក wave គ្មានស្លាកលេខ ជិះគ្នាពីរនាក់បុកជាមួយឡានសាំងយ៉ុងស្លាកលេខ ភ្នំពេញ 2O-3440 បណ្តាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែងទាំង២នាក់ ជនរងគ្រោះទីមួយឈ្មោះ ធី ព្រិច ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិទងកថា ឃុំរលួសមានជ័យ
ស្រុកសំបូរ ខេត្តក្រចេះ ទី២ឈ្មោះ ថាវ បារាំង ភេទប្រុស អាយុ ២០ឆ្នាំរស់នៅភូមិជាមួយគ្នា ចំនែកឯម្ចាស់ឡានបាន រត់គេចខ្លួនបាត់
រីឯសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់