ព័ត៌មានជាតិ

ជូនដំណឹងជាលើកចុងក្រោយហើយ បើនៅតែដដែលទៀតនឹងមានវិធានការក្ដៅ

ព្រះសីហនុ: ក្នុងចំណោមសំណង់ ១៤កន្លែង ត្រូវលោកអភិបាលខេត្តព្រះសីហនុព្រមានដោយត្រង់ៗថា ម្ចាស់សំណង់ទាំងអស់ដែលសាងសង់គ្មានគុណភាព អាជ្ញាធរតម្រូវឲ្យរុះរើចេញ ប្រសិនបើអាជ្ញាធររកឃើញសំណងសង់គ្មានគុណភាព ទន្ទឹមនោះលោកពោលថា «សូមកុំព្យាយាមដើរ រកអន្តរាគមន៍ណាមួយ ដើម្បីរក្សាសំណង់ខុសច្បាប់ទាំងនោះ មិនទទួលជោគជ័យទេ»។ ករណីនេះ នៅសល់សំណង់ ១០ទីតាំងទៀតមិនទាន់រុះរើនៅឡើយទេ។

សូមបញ្ជាក់៖ ករណីនេះ អាជ្ញាធរជូនដំណឹងជាលើកចុងក្រោយ ឲ្យម្ចាស់សំណង់ទាំងអស់នោះ ធ្វើការរុះរើបន្ទាន់ បើមិនដូច្នេះទេនឹងអនុវត្តន៍ទៅតាមផ្លូវច្បាប់ ៕

មតិយោបល់