សៀមរាបៈ នៅវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចចន្លោះបង្គោលគីឡូលេខ ២៩៥-២៩៤ ស្ថិតក្នុងភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង លើកំណាត់ផ្លូវជាតិលេខ៦។
រថយន្ដម៉ាកកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខសៀមរាប 2A-6718 អ្នកបើកមិនស្គាល់អត្ដសញ្ញាណ ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1Y-1023 បើកបរដោយឈ្មោះ ធឿន រ៉ាឈូ ភេទប្រុស អាយុ២៩ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិត្របែក ឃុំដំដែកស្រុកសូទ្រនិគម ខេត្ដសៀមរាប បើកបរម៉ូតូឌុប ឈ្មោះ អ៊ុន វ៉ាត់ ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិដូចគ្នា ធ្វើដំណើរពីលិចទៅកើត ក្រោយពេលកើត អ្នកបើករថយន្ដចុះរត់គេចខ្លួនបាត់។
ចំណែកអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងហេតុ និងអ្នករួមដំណើររបួសធ្ងន់ បានបញ្ជូនទៅមន្ទីរពេទ្យមេគង្គសៀមរាប រីឯខូតខាតម៉ូតូ១គ្រឿងធ្ងន់ រថយន្ដស្រាល។
មូលហេតុ៖ រថយន្ដបើកបរមិនប្រកាន់ស្ដាំ៕






មតិយោបល់