ភ្នំពេញៈ កម្លាំងចម្រុះ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដាក់គោលដៅត្រួតពិនិត្យ អាវុធ ជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីវេលាម៉ោង៨យប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចមុខ ឃ្លាំងដែកក្រុមហ៊ុន វេងហួត ផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕
ជាលទ្ធផល បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ប៊ូ ងួន ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នកជួញដូរសារធាតុញៀន។
ដំណើររឿង៖ សមត្ថកិច្ច បានឃើញសង្ស័យ កំពុងជិះម៉ូតូតាមដងផ្លូវឆ្លងកាត់ ត្រង់ចំណុចត្រួតពិនិត្យ មានការសង្ស័យ ក៏ឃាត់ម៉ូតូឲ្យឈប់ ដើម្បីត្រួតពិនិត្យ និងឆែកឆេរ ស្រាប់តែប្រទះឃើញសារធាតុញៀន៣កញ្ចប់ធំ ពេលនោះ ជនសង្ស័យ ស្រែកឡាំប៉ា ចោទមន្រ្តីប៉ូលិសថា ប្រុងធ្វើស៊ីគាត់ហើយ។
ដើម្បីបង្ហាញពីភាពស្អាតស្អំ សមត្ថកិច្ច បានឆែកកាំមេរ៉ា ឲ្យមើលរាល់សកម្មភាពប្រតិបត្តិការទាំងអស់ តាំងពីដើមទីដល់ចប់ ទើបដឹងការពិត ជនសង្ស័យលែងហ៊ានក្អក។
វត្ថុតាងដកហូតបាន៖
-ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ៣កញ្ចប់ធំ
-ម៉ូតូ១គ្រឿង ម៉ាកកាវ៉ាសាគី ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ1GF -4848 .
សង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរ បាល ខណ្ឌមានជ័យ ដើម្បីអនុវត្តតាមនិតីវិធីច្បាប់៕
មតិយោបល់