ខាងធនាគារ ពិភពលោកបានតែងតាំងពលរដ្ឋអាមេរិកាំងម្នាក់ទៀតគឺលោក Jim Yong Kim ឱ្យកាន់តំណែងជាប្រធាននៃទីភ្នាក់ងារអភិវឌ្ឍន៍សាកលនេះ។ លោក Jim Yong Kim ជាវេជ្ជបណ្ឌិត នរវិទូនិងជាប្រធាននៃសាកលវិទ្យាល័យ Dartmouth។ កាលពីពេលមុនលោកបានចាត់ចែងកិច្ចខិតខំប្រឹងប្រែងរបស់អ.ស.ប. ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ បានបង្កើតអង្គការមិនមែនជារបស់រដ្ឋាភិបាលមួយដើម្បី ឧបត្ថម្ភគម្រោងផ្តួចផ្តើមការថែរក្សាសុខភាពក្នុងប្រទេសជាតិក្រីក្រ ហើយលោកបានបង្រៀននៅឯសាកលវិទ្យាល័យ Harvard ផងដែរ។…
មតិយោបល់