ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសស្រី ២នាក់ លង់ទឹកស្លាប់ ខណៈពេលដែលម្ដាយឪពុកទៅធ្វើការ នៅប្រទេសថៃ

បន្ទាយមានជ័យៈ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៤៥នាទី មានករណីក្មេងលង់ទឹកស្លាប់ ស្ថិតក្នុងភូមិគោកសំរោង ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កាលពីម៉ោង ៩និង០០នាទី ក្មេងទាំងពីរនាក់បានជិះកង់ចេញពីផ្ទះ ទៅវាលស្រែលេងអ៊ំស្រីឈ្មោះ ស្មាន តឿ ស្រី អាយុ ៤៧ឆ្នាំ ដែលគាត់ទៅស្ទូងចម្ងាយពីភូមិ១,៥គីឡូម៉ែត្រ លុះដល់ពាក់កណ្ដាលផ្លូវ ក៍ឃើញដើមត្របែកនៅលិចប្រឡាយ ក៍ទុកកង់ហើយឆ្លងទាំងពីរនាក់ក៍ បណ្ដាលឲ្យលង់ស្លាប់ លុះដល់ម៉ោង១៤និង០០នាទី អ៊ំស្រីក៍បានត្រឡប់មកផ្ទះវិញ ឃើញកង់នៅកន្លែងកើតហេតុ យកកង់មកផ្ទះ ហើយតាមដើររកតែពុំឃើញរហូតដល់ម៉ោង ៧និង៤៥នាទីយប់ ក៍បានរាយការណ៍ដល់សមត្ថកិច្ចឲ្យជួយរក ។

១/កុមារាឈ្មោះ ថុន ធារិទ្ធ ភេទប្រុស អាយុ ១០ឆ្នាំ រស់នៅភូមិគោកសំរោង ឱពុកឈ្មោះ អូន ថុន អាយុ ៣៨ឆ្នាំ
ម្ដាយឈ្មោះ តឿ សៀម អាយុ ៣៣ឆ្នាំ (ពីរនាក់ម្ដាយពុកទៅថៃ) ។
២/កុមារីឈ្មោះ ជួន សុភ័ណ អាយុ១០ឆ្នាំ រស់នៅភូមិឃុំជុំគ្នា ម្ដាយឈ្មោះ តឿ អឿត អាយុ ៤៨ឆ្នាំ(ទៅថៃ) ក្មេងទាំងពីររស់នៅជុំអ៊ំនឹងយាយ។

ក្រោយកើតហេតុសមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់ សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់