ប៉ៃលិនៈ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៦និង២០នាទីល្ងាច មានករណីហិង្សា ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនសង្ស័យឈ្មោះ ភួន គារ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិឃុំកើតហេតុខាងលើ។
ជនរងគ្រោះឈ្មោះ ចែម ភួន ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (ឳពុក)។
ដំណើររឿង៖ មុនពេលកើតហេតុជនសង្ស័យផឹកស្រាស្រវឹង ក៏កើតអារម្មណ៍ខឹងឪពុកម្ដាយស្ដីបន្ទោសផ្ទុះជាហិង្សា បោកចាន ឆ្នាំងខ្ទិច ហើយទាញកាំបិទដេញកាប់ឪពុកម្តាយរត់ឲ្យអ្នកជិតខាងជួយ និងបានរាយការជូនសមត្ថកិច្ចចមកអន្តរាគមន៍ ដោយបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ បានប្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ករណីហិង្សាក្នុងគ្រួសារបំផ្លិច បំផ្លាញទ្រព្យ សម្បត្តិក្នុងផ្ទះ និងបានយកមកបិតដេញកាប់ ឪពុកម្តាយមិនឲ្យចូលផ្ទះថែមទៀត ទើបកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងកាច់ធ្វើការឃាត់ ខ្លួនជនបង្ក ជាកូនយកមកសួរនៅស្នាក់ការប៉ុស្តិ៍តែម្តង។
មូលហេតុ៖ បង្កឡើងដោយសារកូនប្រុសស្រវឹងស្រារករឿងអ្នកផ្ទះ វាយចាន វាយឆ្នាំង និងយកកាំបិតដេញកាប់ឪពុកម្ដាយមិនឲ្យចូលដេកផ្ទះ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់