ព័ត៌មានជាតិ

ជនសង្ស័យចំនួន ៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីគ្រឿងញៀន

រតនគិរី: កាលពីវេលាម៉ោង ៣និង១២នាទីរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកបកែវ ចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់៖

១.ឈ្មោះ ញាប់ គ្រាប់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិទំពួន មុខរបរមិនពិតប្រាកដ
២.ឈ្មោះ ជូន គា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិទំពួន មុខរបមិនពិតប្រាកដ
៣.ឈ្មោះ ថេម ថា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិទំពួន មុខរបរមិនពិតប្រាកដ
៤.ឈ្មោះ អ្វី ថើត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិទំពួន មុខរបរមិនពិតប្រាកដ
៥.ឈ្មោះ តឿង គុណ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិទំពួន មុខរបរមិនពិតប្រាកដ

វត្ថុតាងដកហូតរួមមាន៖
-ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន០៩ថង់
ទម្ងន់១១.៣៨ ក្រាមទាំងសំបកថង់
-ទូរស័ព្ទ០៥គ្រឿង
-ឧបករណ៍សេពគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង បានរក្សានៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់