ព័ត៌មានជាតិ

បុកទៀតហើយ! រថយន្តបុកម៉ូតូបណ្ដាលឲ្យយុវជនម្នាក់របួសធ្ងន់ នៅស្រុកបរិបូណ៍

កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៤០នាទី ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១២២-១២៣ ភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តបុកម៉ូតូ។

ជនរងគ្រោះមិនស្គាល់ឈ្មោះ រងរបួសធ្ងន់បាក់ជើងឆ្វេង។

បច្ចុប្បន្ន វត្ថុតាងត្រូវបានកម្លាំងនគរបាលចរាចរណ៍ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់