ព័ត៌មានជាតិ

ចាំបាត់ៗ មួយសន្ទុះក្រោយមកត្រូវគេប្រទះឃើញសព នៅមុខការដ្ឋានសំណង់

ព្រះសីហនុ: នៅវេលាម៉ោង ១១និង០០នាទីថ្ងៃត្រង់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងក្រុម៩ ភូមិ០២ សង្កាត់០៣ ក្រុង/ខេត្តព្រះសីហនុ ប្រទះឃើញស្ត្រីម្នាក់ដួលសន្លប់ បន្ទាប់ពីឆក់ខ្សែរកាបភ្លាមៗនោះ ត្រូវបានគេអូសចេញពីកន្លែងកើតហេតុមកកប់ដីខ្សាច់ ដើម្បីសង្គ្រោះបឋមអកុសលបានស្លាប់បាត់បង់អាយុជីវិតទៅហើយ ។

យោងតាមការបញ្ជាក់ពីបុរសជាប្តីរបស់ស្ត្រីដែលបានស្លាប់ខាងលើថា នៅមុនពេលគឺគាត់បានប្រើប្រពន្ធឲ្យទៅទិញបារីមួយកញ្ចប់ រួចក៏បាត់ដំណឹងសូន្យឈឹង ស្រាប់តែមួយសន្ទុះក្រោយមកមានគេប្រាប់ថា ប្រពន្ធបងបានដើរទាក់ខ្សែរកាបស្លាប់បាត់ហើយ។

ជនរងគ្រោះឈ្មោះ សៅ សាម៉ុន ភេទស្រី អាយុ ៥៤ឆ្នាំ មុខរបរធ្វើកម្មករសំណង់ ជនជាតិខ្មែរមានស្រុកកំណើត សង្កាត់ច្បាអំពៅ រាជធានីភ្នំពេញ ។

បច្ចុប្បន្នសពត្រូវប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់