ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌដូនពេញបន្តចុះរៀបចំសន្តិសុខសណ្ដាប់ធ្នាប់អនាម័យសាធារណៈក្នុងមូលដ្ឋាន

ភ្នំពេញ: នៅព្រឹកថ្ងៃអាទិត្យទី០៨ ខែកញ្ញា ឆ្នាំ ២០១៩ លោក សុខ ពេញវុធ អភិបាលនៃគណ:អភិបាលខណ្ឌដូនពេញ បានចាត់ឲ្យលោក ចាន់ គន្ថេត អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌ ចុះអនុវត្តន៍រៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណ: ផ្លូវលេខ ១០៨ ផ្លូវលេខ ១៣ ផ្លូវលេខ ៥៣ ផ្លូវលេខ ១៤៤ ផ្លូវលេខ១៤៥ ផ្លូវលេខ ១៣៦និងផ្លូវសំខាន់ៗមួយចំនួនទៀតក្នុងមូលដ្ឋានដើម្បីបង្កលក្ខណ:ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើ
ដំណើរឆ្លងកាត់ និងទទួលបានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរថែមទៀត។
ការចុះរៀបចំសន្តិសុខសណ្ដាប់ធ្នាប់អនាម័យសាធារណ:នេះជាលទ្ធផល
ឃាត់បានរថយន្ដចំនួន ០២ គ្រឿង ម៉ូតូចំនួន ០៨ គ្រឿង ម៉ូតូកង់បីចំនួន ០៣ គ្រឿង បានបញ្ជូនយកមករក្សាទុកនិងធ្វើការអប់រំណែនាំនៅសាលាខណ្ឌដូនពេញ៕

មតិយោបល់