ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន! រកឃើញ ទឹកត្រីកោះកុង ប៊ឺ នំកញ្ចប់ចំរុះ និងស្ពៃក្តោប ខូចគុណភាព

ស្វាយរៀង: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តស្វាយរៀង បានចុះផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅតាមស្តង់បោះដុំ និងផ្ទះលក់ទំនិញស្ថិតនៅផ្សារស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើតេស្តទៅលើផលិតផលម្ហូបអាហារមួយចំនួន និងត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញការដាក់តាំងលក់ទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់ រួមមាន៖
– នំកញ្ចប់ចម្រុះ ចំនួន ៨កញ្ចប់
– ប៊ឺ ចំនួន ២កំប៉ុង
– ទឹកត្រីកោះកុង ចំនួន ១៩ដប
– ស្ពៃក្តោប ចំនួន ១០គីឡូក្រាម។

ក្រោយប្រតិ្តបតិការមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកដើម្បីធ្វើការកម្ទេចចោល និងណែនាំដល់អាជីវករដទៃ ឲ្យយល់ដឹង ព្រមទាំងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវាកម្ម ជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់