ព័ត៌មានជាតិ

កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេតអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនជាតិចិនប្រុសស្រី១០៥នាក់ នៅសាកលវិទ្យាល័យ Excelpolitan University អគារកម្ពស់៩ជាន់

ភ្នំពេញៈ នៅយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាល នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសង Online ខុសច្បាប់ដែលមានស្លាកយីហោ សាកលវិទ្យាល័យ Excelpolitan University ឃាត់ខ្លួនបានជនជាតិចិន ១០៥នាក់ (ស្រីចំនួន ១០នាក់)។

ការចុះបង្ក្រាបនេះ បានធ្វើឡើងនៅចំណុច សាកលវិទ្យាល័យ Excelpolitan University អគារកម្ពស់៩ជាន់ នៅតាមបណ្ដោយផ្លូវទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រៅពីជនជាតិចិនប្រុសស្រី ១០៥នាក់ត្រូវឃាត់ខ្លួន កម្លាំងនគរបាលក៏បានដកហូត ម៉ាស៊ីនកុំព្យទ័រលើតុ (DeskTop) ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស ចំនួន ៨០គ្រឿង។

ក្រោយឃាត់ខ្លួន កម្លាំងនគរបាលជំនាញ បានបញ្ជូនខ្លួនក្រុមជនជាតិចិនទាំងអស់នោះ ទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ដទៀតតាមផ្លូវច្បាប់៕

មតិយោបល់