ព័ត៌មានជាតិ

ព្រលឹងចុងសក់! ប្រទះឃើញបុរសម្នាក់ ចង.កសម្លាប់ខ្លួន នៅជាប់ដើមជ្រៃ

កំពង់ស្ពឺ: កាលពីវេលាម៉ោង១៣ និង ៣០នាទី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងទាប ឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងជើងភ្នំកក់ ចម្ងាយប្រហែល ៣៥០ម៉ែត្រ មានករណីបុរសម្នាក់ ធ្វើអត្តឃាត (ចង.កសម្លាប់ខ្លួន) ជាប់នឹងដើមជ្រៃ កម្ពស់៣,៣០ម៉ែត្រ ។

ជនរងគ្រោះឈ្មោះ បូ សារិម ហៅ(ឌឹម) ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅ ភូមិថ្នល់ដាច់ ឃុំព្រះខែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានយកខ្សែគោ ពណ៌ស ប្រវែង៣,៥០ម៉ែត្រ ចងក នឹងដើមឈើខាងលើ ។

មូលហេតុ៖ ជនរងគ្រោះមានជំងឺសរសៃប្រសាទ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញខាងកោសល្យវិច័យ បានត្រួតពិនិត្យទៅលើជនរងគ្រោះ មិនមានស្លាកស្នាមអ្វីនោះទេ សន្និដ្ឋានថា ពិតជាស្លាប់ដោយសាចង.កប្រាកដមែន រួបចប្រគល់សព ជូនគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់