ភ្នំពេញៈ នៅថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ០០និង៣០នាទី មានករណីអគ្គីភ័យ១កើតឡើងលើចំណុចដីឡូ ស្តុកស្បោងប្លាស្ទិច មួយកន្លែងផ្លូវលំ ស្ថិតក្នុងភូមិ ព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ លឹម វណី្ណ ភេទប្រុស ស្នាក់នៅទីតាំងខាងលើ។ មូលហេតុ៖ ដុតសំរាមខ្វះការប្រុងប្រយ័ត្ន ចំណែកសម្ភារៈខូចខាត ប្រហែល០៥តោន គិតជាលុយប្រហែល ២លានរៀល ។
ហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យចំនួន២១គ្រឿង បានចេញអន្តរាគមន៍ ប្រើប្រាស់ទឹកអស់២១ឡាន ក្នុងនោះមានរថយន្ត៖
-ស្នងការដ្ឋាននគរបានរាជធានីភ្នំពេញចំនួន១៨គ្រឿង -កងរាជអាវុធហត្ថចំនួន០២គ្រឿង
-ស្រាបៀកម្ពុជាចំនួនន០១គ្រឿង។
ករណីនេះ មិនបណ្តាលឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សឡើយ (ពន្លត់ចប់នៅម៉ោង០៣ និង៣៥នាទីទៀបភ្លឺថ្ងៃដដែល)៕
មតិយោបល់