ព័ត៌មានជាតិ

នគរបាលបង្ក្រាបករណីជួញដូរគ្រឿងញៀនបានជាង ១គីឡូក្រាម នៅខេត្តកណ្តាល

កណ្តាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៧នឹង៣០នាទី កម្លាំងជំនាញ(ក៤) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយនាយករង ឃឹង សារ៉ាត់ និងកម្លាំងជំនាញ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ព្រមទាំងមានការសម្របសម្រួលពី ឯកឧត្តម លា ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានបើកស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចតាម បណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។

លទ្ធផលៈ
ក-ឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ៅ ធីម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក បច្ចុប្បន្នស្នាក់នៅភូមិស្រះស្រង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ខ-វត្ថុតាងចាប់យកបានៈ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ១១៦២.០២ក្រាម ៕

មតិយោបល់