ព័ត៌មានជាតិ

ភ្លៀងលាយខ្យល់កន្ត្រាក់រលំដើមឈើត្រចៀកដំរី មកលើផ្លូវបណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់

សៀមរាបៈ កំណាត់ផ្លូវខាងកើតស្ទឹងពីវត្តពោធ៍លង្កា ដល់វត្តព្រះឥណ្ឌកោសា ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបានធ្វើការផ្អាក ចរាចរណ៍ឆ្លងកាត់ ជាបណ្តោះអាសន្ន នារាត្រីនេះ ដោយមូលហេតុ កាលពីវេលាម៉ោង៥និង០០នាទីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ មានករណីភ្លៀងលាយខ្យល់កន្ត្រាក់ បានធ្វើអោយ ដើមឈើត្រចៀកដំរី មួយដើមធំ ដួលរលំមកលើផ្លូវ និងមនុស្សម្នាក់រងរបួស ម៉ូតូមួយគ្រឿងរងការខូចខាត។

បច្ចុប្បន្ន ក្រុមការងារដឹកនាំផ្ទាល់ដោយឯកឧត្តមអភិបាលខេត្តសៀមរាប កំពុងធ្វើការកាត់ នឹងដឹកយកចេញ ដើម្បីសម្រួលដល់ការធ្វើដំណើរឡើងវិញ ចំណែកឯជនរងគ្រោះ ត្រូវបានជួយបញ្ជូន យកទៅសង្គ្រោះ នៅមន្ទីពេទ្យរួចរាល់ហើយ ៕

 

មតិយោបល់