ផ្ទះ ព័ត៌មានជាតិ ហ៊ីយ៉ាន់ដាយដឹ...

ហ៊ីយ៉ាន់ដាយដឹកក្រដាស បួងចង្កូតជ្រុលផុងដី ក្រឡាប់ចូលប្រឡាយ

0

ភ្នំពេញ: រថយន្តហ៊ីយ៉ាន់ដាយ ដឹកក្រដាសមួយគ្រឿង ខណ:បើកបត់បួងចង្កូតជ្រុល ផុងជ្រេលដីក្រឡាប់ចូលប្រឡាយ កាលពីវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ តាមផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ មុនកើតហេតុ រថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-6172 ដឹកក្រដាស បើកពីកើតទៅលិច ដល់ចំណុចកើតហេតុ បត់ឆ្វេង បួងចង្កូតជ្រុល ផុងជ្រេលដី ក្រឡាប់ចូលប្រឡាយតែម្តង តែមិនបង្កឲ្យអ្នកណារងរបួសឡើយ ខណ:ដែលរថយន្តផ្អៀងទៅ អ្នកបើកបរលោតចេញមុនក្រឡាប់ទៅទៀត ។

ក្រោយកើតហេតុ រថយន្តជួបបញ្ហាដោយខ្លួនឯង មិនប៉ះពាល់ដល់អ្នកដទៃ ទើបសមត្ថកិច្ច ប្រគល់ឲ្យម្ចាស់ រករថយន្តស្ទូចមកលើកចេញដោយខ្លួនឯង ៕

 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.