ព័ត៌មានជាតិ

សាហាវមែន! ជំពាក់លុយមិនសងហើយ នូវវាយម្ចាស់បំណុលបែកមុខទៀត

ភ្នំពេញៈ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង០០នាទី ជនសង្ស័យម្នាក់ ត្រូវបានប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ធ្វើការឃាត់ខ្លួន ករណីប្រើអំពើហិង្សាដោយចេតនា (ប្រើដៃវាយឲ្យរបួស) នៅក្នុងបរិវេណផ្ទះលេខ២៤៥ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ លី សូម៉ានេថ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទាខ្វៃ ស្នាក់នៅផ្ទះលេខខាងលើ (គ្មានសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ ហ្វុង វ៉ាងគឹម ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន មុខរបរលក់ទា ស្នាក់នៅភូមិជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា (របួសហើមជាំភ្នែកខាងឆ្វេង១កន្លែង)។

សម្ភារៈបន្សល់ទុក ៖ គ្មាន

ដំណើររឿង ៖ មុនពេលកើតហេតុ ជនសង្ស័យបានទិញទា ពីជនរងគ្រោះ យកទៅខ្វៃលក់ និងបានទូរទាត់លុយឲ្យជនរងគ្រោះ នៅខ្វះចំនួន ៣,៨៥២ដុល្លារ រហូតដល់វេលាម៉ោងខាងលើ ជនរងគ្រោះបានមកទាលុយ ដែលជំពាក់ នៅចំណុចកើតហេតុ ជនសង្ស័យបានស្ទុះចេញពីក្នុងផ្ទះមកធាក់ ព្រមទាំងវាយជនរងគ្រោះឲ្យរបួស បន្ទាប់មកកម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម ឃើញហេតុការណ៍ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់