ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ ក្រទ្បាប់រថយន្ត បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួស អ្នកកាសែតចង់បានព័ត៌មានលម្អិតពីអធិការរងស្រុកមេមត់ ឆ្លើយប្រាប់ថាមាន រួចបិទទូរស័ព្ទបាត់….

ត្បូងឃ្មុំៈ កាលពីវេលាម៉ោង ៣ និង២៥នាទីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ មានករណីរថយន្តមួយគ្រឿង បើកធ្លាក់ផ្លូវក្រឡាប់ បណ្ដាលឲ្យកម្មករម្នាក់ស្លាប់ និង៦នាក់ទៀត របួសធ្ងន់ស្រាល នៅចំណុចភូមិមេមង ឃុំមេមង ស្រុកមេមត់ ។

ជនរងគ្រោះចំនួន ៧នាក់រួមមាន៖
១/ឈ្មោះ ជា គាង ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ស្លាប់នៅកន្លែងកើតហេតុ។
២/ឈ្មោះ ស៊ី ឡានី ភេទស្រី អាយុ ៧ឆ្នាំ ជនជាតិខ្មែរ របួសស្រាល ត្រូវជាកូនបង្កើតសព។
៣/ឈ្មោះ សុខ យ៉ាត ភេទស្រី អាយុ ៥៥ឆ្មាំ ជនជាតិខ្មែរ ត្រូវជាម្ដាយបង្កើតសព។
៤/ឈ្មោះ តឿ អ៊ាន ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ របួសធ្ងន់។
៥/ឈ្មោះ រី ធា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ របួសធ្ងន់។
៦/ឈ្មោះ យ៉ាត ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ របួសស្រាល។
អ្នកទាំង ៦ រស់នៅភូមិឡ ឃុំក្រែក ស្រុកពញាក្រែក។
៧/ឈ្មោះ ថា គ្រៀម ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្នល់កែង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក របួសស្រាល។

ជនបង្កហេតុឈ្មោះ យូ ប៊ុនណា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មីលើ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា ខណៈដែលរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ (HYUNDAI) ពណ៌លឿង គ្មានស្លាកលេខ បើកបរក្នុងស្ថានភាពស្រវឹង ជាមួយល្បឿនយ៉ាងលឿន មកដល់ចំណុចផ្លូវកោង ក៏រេចង្កូតធ្លាក់ជាយផ្លូវខាងលិច ត្រង់ចំណុចមុខដីស្រែមួយកន្លែង ស្ថិតភូមិមេមង ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ធ្លាក់ផ្លូវក្រឡាប់តែម្តង។

សូមបញ្ជាក់៖ ករណីខាងលើនេះ សារព័ត៌មាន Post News បានទំនាក់ទំនងទូរស័ព្ទ ទៅអធិការរងស្រុកមេមត់ ទទួលផ្នែកចរាចរណ៍ ដើម្បីចង់បានព័ត៌មានលម្អិត លោកឆ្លើយមកថា មានតាំងពីម្សិលមិញ រួចក៏បិទទូរស័ព្ទបាត់ សង្ស័យតែលោក ខ្លាចអ្នកសារព័ត៌មាន ឬចង់លាក់បាំងព័ត៌មាន ជាពិសេសសំណូមពរទៅលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជួយណែនាំមន្ត្រីក្រោមឱវាទរបស់លោកផង ឲ្យចេះធ្វើជាអ្នកនាំពាក្យ ដល់អ្នកកាសែតផង ជៀសវាងការសរសរ ឬផ្សព្វផ្សាយព័ត៌មានខុស ហើយមានប្រតិកម្ម ព្រោះករណីខាងលើនេះ គ្រាន់តែជារឿងគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះ៕

មតិយោបល់