ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង វិជ្ជៈ បុត្រ នាំយកអំណោយចែកជូនសិស្សានុសិស្ស អនុវិទ្យាលយ័ធាយ

ព្រៃវែង: នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ លោក វិជ្ជ: បុត្រ តារាចម្រៀងផលិតកម្ម M រួមនឹងអ្នកម្តាយ និងសប្បុរសជន បានយកសំភារបរិក្ខាមាន៖ កង់ កាតាប សៀវភៅ ប៊ិច ខ្មៅដៃ ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ កូនឡានជ័រ និងថវិកា​មួយចំនួន ចែកជូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅអនុវិទ្យាលយ័ធាយ។

វិធីចែកជូននេះ ធ្វើឡើងនៅបរិវេណអនុវិទ្យាលយ័ធាយ ស្ថិតក្នុងភូមិតាសូរ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ក្នុងវិធីនេះដែរ លោក អ៊ុយ យ៉ុង នាយកអនុវិទ្យាលយ័ធាយ បានឲ្យដឹងថា សិស្សនៅក្នុងអនុវិទ្យាល័យ​មានចំនួនសរុបទាំងអស់៣៧២នាក់ សិស្សស្រីមានចំនួន១៨៣សិស្សប្រុសមានចំនួន១៨៩នាក់។

លោកបន្តរថា ជារៀងរាល់ឆ្នាំ គឺតែងតែរៀបចំកម្មវិធីប្រឡងសិស្សពូកែ ប្រចាំសាលា សម្រាប់​តែសិស្សថ្នាក់ទី០៧ ទី០៨ និងទី០៩។ ចំណែកឯសិស្សពូកែលេខ០១ គឺមានចំនួន០៣នាក់ សិស្សលេខ០២ មានចំនួន០៣នាក់ សិស្សលេខ០៣ មានចំនួន០៣នាក់ សិស្សលេខ០៤ មានចំនួន០៤នាក់ សិស្សលេខ០៥ មានចំនួន០៣នាក់។

លោក វិជ្ជ: បុត្រ តារាចម្រៀងផលិតកម្ម M បានថ្លែងថា រូបលោកបានចាប់ផ្តើមចូលជាតារាចម្រៀងក្នុងផលិតកម្ម M រយ:ពេល០៣ឆ្នាំ គឺលោកចាប់ផ្តើមមានទឹកចិត្តសប្បុរសធម៌ ជួយចាស់ជរា ជនពិការ ក្មេងកំព្រា ។ល។
លោកបន្តរទៀតថា ទឹកចិត្តសប្បុរសធម៌នេះ គឺរូបលោកផ្ទាល់បានផ្តួចផ្តើមដោយខ្លួនឯង និងមានការជួយឧបត្ថម្ភពីមិត្តភ័ក្ត្ររួមអាជីពដូចគ្នា និងសប្បុរសជនមួយចំនួននៅស្រុកក្រៅ។

លោកបានបញ្ជាក់ចុងក្រោយថា ចំពោះអំណោយក៏ដូចជាការដូរផងដែរ រូបលោកបានយកមកចែកជូនដល់សិស្សពូកែលេខ០១ បានទទួលកង់ចំនួនម្នាក់មួយ សិស្សពូកែលេខ០២ បានទទួលកាតាប០១ សៀវភៅ០៣ក្បាល ប៊ិច០១ដើម ខ្មៅដៃ០១ដើម និងសិស្សលេខ០៣ សិស្សលេខ០៤ សិស្សលេខ០៥ និងសិស្សដទៃទៀត គឺទទួលបានសៀវទៅ ប៊ិច ខ្មៅដៃ កូនឡានជ័រ រីឯលោកគ្រូ អ្នកគ្រូ ទទួលបាន ឋវិការក្នុងម្នាក់ៗចំនួន១ម៉ឺនរៀល។

ជាចុងក្រោយលោកបានសំណូមពរ ឲ្យសិស្សានុសិស្សទាំងអស់ ឲ្យខិតខំរៀន ឲ្យក្លាយខ្លួនជាសិស្សពូកែ សិស្សល្អ និងក្លាយជាទំពាំងស្នងឫស្សីទៅថ្ងៃអនាគត៕ ​

មតិយោបល់