ព័ត៌មានជាតិ

សម្រេចចិត្ត​ខុស​បន្តិច ខាត​រាប់​ពាន់​លាន​

​ ​មាន​តួអង្គ​ជាច្រើន​ក្នុង​ពិភព​ព័ត៌មានវិទ្យា បាន​ធ្វើឲ្យ​ពិភពលោក ចង់ចាំ​ជា​រៀងរហូត មិនមែន​ដោយសារ​ការទទួលបាន​ជោគជ័យ​របស់​គេ​នោះទេ​តែ​ជា ការសម្រេច​ចិត្ត​ខុស​របស់​ពួកគេ ដែល​ធ្វើឲ្យ​ពួកគេ​បាន​បាត់បង់​ប្រាក់រាប់​ពាន់​លាន​។​
E-commerce
​ ​ប្រសិនបើ​មាន​អ្វី​មួយ​អាច​ឲ្យ​មនុស្ស​យើង មើលឃើញ​ពី​អនាគត​យើង​ម្នាក់ៗ​ពិតជា​ចង​មើល​វា យើង​នឹង​បានដឹងថា ការសម្រេច​ចិត្ត​របស់​យើង​ក្នុង​ពេល​នោះ វា​ជា​ការត្រឹមត្រូវ​ឬ គ្រាន់តែ​ជា​ភាព​សោកស្តាយ​មិន​អាច​កាត់ថ្លៃ​បាន​។ ជាក់ស្តែង​មនុស្ស​យើង​គ្មាន​ន​ណា​ម្នាក់​អាច​ដឹង​ពី​លទ្ធផល​ក្នុង​អនាគត​បានទេ​។​ក្នុង​ពិភពលោក​យើង​នេះ ផ្នែក​បច្ចេកវិទ្យា​ព័ត៌​​មាន​វិទ្យា​បាន ធ្វើឲ្យ​មនុស្ស​មួយចំនួន មាន​ការសោកស្តាយ​អស់​មួយជីវិត ដោយសារ​ការសម្រេចចិត្ត​របស់គេ​។
Nolan Bushnell បាន​បោះបង់​ឱ​កាស​គ្រប់គ្រង​១/៣​ក្រុមហ៊ុន Apple

Nolan Bushnell អ្នកបង្កើត​ក្រុមហ៊ុន បច្ចេកវិទ្យា Atari បាន​បដិសេដ​ការចូល​ហ៊ុន​ជាមួយ​ក្រុមហ៊ុន​Apple ចំនួន ៥០,០០០ ដុល្លា កាលពី​” ផ្លៃ​ប៉ុម​” ទើប​ចាប់ផ្តើម​បង្កើត ។ ការ​ពី Steve Job នៅ​ធ្វើការ​ក្នុង​ក្រុមហ៊ុន Atari លោក Nolan Bushnell ធ្លាប់ធ្វើ​ជា​ប្រធាន​របស់​គាត់ ។ ប្រសិនបើ​ពេល នោះ Nolan Bushnell យល់ព្រម​វិនិយោគ ៥០,០០០ ដុល្លា ម្លេះ​ពេលនេះ គាត់​ពិតជា​អាច​មាន​កម្ម​សិទ្ធ ១/៣ នៅក្នុង​ក្រុមហ៊ុន Apple ដែល​ពេល​ឥឡូវ Apple មាន​តំលៃ​ប្រហែលជា ៤០០ ពាន់​លាន​ដុល្លា ។​

Ronald Wayne គួរតែ​ទទួល​បាន​ប្រាក់ ៤០ ពាន់​លាន​ដុល្លា​

Ronald Wayne ដែល​ជា​ស្ថាបនិក​ក្នុងចំនោម ៣ នាក់​ដែល​បាន​បង្កើត Apple បាន​សម្រេចចិត្ត​លក់​ភាគហ៊ុន​១០ % របស់ខ្លួន ក្នុង​តំលៃ ៨០០ ដុល្លា​ក្នុង​រយៈពេល ២​សប្តាហ៍​ក្រោយពេល Apple ចាប់កំនើត ។ បន្ទាប់​មក​គាត់​ព្រម​ទទួលយក​ប្រាក់​១៥០០ ដុល្លា ដើម្បី​បោះបង់ចោល​ទាំងស្រុង​សិទ្ធ​គ្រប់គ្រង​ក្នុង​ក្រុមហ៊ុន Apple​។ ប្រសិនបើ​ពេល​នោះ​Ronald Wayne មិន​លក់​ភាគហ៊ុន​របស់​គាត់ ពេលនោះ​គាត់​ប្រហែលជា​មាន​ប្រាក់ ប្រមាណ​ជា ៤០ ពាន់​លាន​ដុល្លា​៕
HP បដិសេដ ៥​ដង​ក្នុង​ការផលិត កុំព្យូទ័រ Apple
​កាលពី​ទសវត្ស​ឆ្នាំ​១៩៧០ អ្នកចូលរួម​បង្កើត Apple លោក Steve Wozniak នៅ​កុំ​ពុង​ធ្វើការ​ក្រុមហ៊ុន HP នៅឡើយ​។ នៅ​រាល់​ពេលទំនេរ គាត់​តែងតែ​ប្រមូល​អារម្មណ៍​រចនា​ម៉ូត កុំព្យុទ័រ​មួយ​ប្រភេទ​ថ្មី ដែរ​ក្រោយមក​វា​ក៏​បាន​ត្រូវ​គេ​ស្គាល់​ថា​ជា កុំព្យូទ័រ Apple ក្នុងពេល​បច្ចុប្បន្ន​នេះ​។​

Steve Wozniak បាន​ស្នើសុំ​ប្រធាន​ផ្នែក​ផលិត​របស់​ក្រុមហ៊ុន HP ចំនួន ៥ ដង​ដើម្បី​ធ្វើ​ការផលិត​កុំព្យូទ័រ​ដែល​គាត់​បាន​ព្យាយាម​ប្រមូល​អារម្មណ៍​រចនា​ម៉ូត តែ​ក្រុមហ៊ុន​មួយ​នេះ​បាន​បដិសេដ​គាត់ ។ ក្រោយមក​គាត់​បាន​សម្រេចចិត្ត​ចាកចេញ ពី​ក្រុមហ៊ុន HP រួច​ចាប់ផ្តើម​បង្កើត​ក្រុម​ហ៊​ន​Apple ជាមួយ​មិត្ត​របស់គាត់​គឺ លោក Steve job ។​
​ដោយ​ស្តាប់​ឪពុក Joe Green និយាយថា “​ទេ​” ជាមួយ Facebook
Joe Green ជា​មិត្ត​រួម​បន្ទប់​របស់ Mark Zuckerberg ដែល​ស្នាក់នៅ​ជាមួយគ្នា ក្នុង​សាកលវិទ្យាល័យ Harvard ដែល​បាន​បដិសេដ​ការចូលរួម​ជាមួយ មិត្ត​ខ្លួន​ក្នុង​ការបង្កើត Facebook ។​

​កាល​ពី​ពួកគេ​ទាំងពី​សិក្សា​ក្នុង​សាកលវិទ្យាល័យ Harvard ជាមួយគា្ន​ពួកគេ​បាននាំគា្ន​បង្កើត​គេហទំពរ័ សង្គម​មួយ​ឈ្មោះថា Facemash ។ ប៉ុន្តែ​កិច្ចការ​នោះ​បាន​ធ្វើឲ្យប៉ះពាល់​ដល់​ការសិក្សា​របស់​ពួកគេ​ហើយ​ត្រូវបាន​សាកលវិទ្យាល័យ ជូន​ការប្រមាន​ទៀតផង​។ បន្ទាប់មក ពេលដែល Zuckerberg ពឹង​ឲ្យ Green ចូលរួម​បង្កើត គេហ​ទំ​ពរ័ Facebook ឪពុក​របស់ Green បាន​ផ្តល់​យោបល់​ថា Green មិនគួរ​ចូលរួម​ជាមួយ ZuckerBerg ទៀត​ទេ​។ ប្រសិនបើ​ពេល​នោះ Green បាន​ចូលរួម​បង្កើត Facebook គាត់​ប្រហែលជា​អាច​មាន​ភាគហ៊ុន ៥ % ក្នុង​ក្រុមហ៊ុន Facebook ដែល​ស្មើនឹង ៣ ពាន់​លាន​ដុល្លា​។​

cowan បាន​បដិសេដ​ការជួប​ជាមួយ​ស្ថាបនិក​ទាំង​ពីរ​នាក់​របស់ Google

​កាលពី​ប៉ុន្មាន​ឆ្នាំមុន មូលនិធី​វិនិយោគ​បច្ចេកវិទ្យា Bessemer Venture Partners បាន​ធ្វើ​ការដាក់ចេញ​នូវ បញ្ជី​រាល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយចំនួន​ដែល​ពួកគេ​ត្រូវធ្វើ​ការបណ្តាក់ទុន ក្នុងនោះ​ក៏​មាន​ក្រុមហ៊ុន GooGle ផងដែរ​។​ក្រោយមក លោក cowan ដែល​ពេលនោះ​ជា​ប្រធាន​មូល​នីធិ​បាន​ធ្វើ​ការបដិសេដ ជួប​ជាមួយ​ស្ថាបនិក​ទាំង​ពីរ​នាក់​របស់​ក្រុមហ៊ុន Google​។​

​មិត្ត​រួម​ថ្នាក់​របស់ cowan លោកស្រី Susan Wojcicki ដែលជា​អ្នក​អនុញ្ញាត​ឲ្យ ស្ថាបនិក Google ធ្វើការ​ជួល​បន្ទប់ Garas តាំងពី​ពេល​បង្កើត​ដំបូង បាន​ព្យាយាម​ធ្វើ​ការបញ្ចុះ​បញ្ជូ​លលោក cowan ឲ្យ​ជួប​ជាមួយ​ស្ថាបនិក Google ទាំងពីរ តែ​លោក cowan បាន​បដិសេដ​មិន​ជួប និង ពិភាក្សា​ជាមួយ​ពួកគេ​ទាំង​ពីរ​នៅក្នុង Garas ៕

ប្រែ​សម្រួល​អត្ថបទដោយ៖​លោក ម៉ៅ សុខេន​

មតិយោបល់