កំពត-កែបៈ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពត-កែប បានចុះត្រួតពិនិត្យ គុណភាពសុវត្ថិភាព ផលិតផលម្ហូបអាហារនៅតាមម៉ាត ផ្ទះលក់ទំនិញនានា ក្នុងខេត្តកំពត ដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមី ហាមឃាត់ ។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖
– ទឹកដោះគោស្រស់ចំនួន ១៨ដប ស្មើនឹង ៤៥០០មីលីលីត្រ។
– ទឹកដោះគោស្រស់ចំនួន ៤កំប៉ុង ស្មើនឹង ៦៨០ក្រាម។
– នំចំនួន ១៥កញ្ចប់ ស្មើនឹង ៥៧៦០ក្រាម។
– ទឹកម្រេច និងទឹកម្ទេស ចំនួន ០២កញ្ចប់ ស្មើនឹង ១០០ក្រាម។
– កូកាកូឡាចំនួន ១៤កំប៉ុង ស្មើនឹង ៤៣៧៥មីលីលីត្រ។
យោងតាមមន្ត្រីសាខាកាំកុងត្រូលខេត្តកំពត-កែបបានឲ្យដឹងថា ក្នុងសកម្មភាពនេះ មន្ត្រីជំនាញធ្វើការត្រួតពិនិត្យរកភាព មិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
ចំពោះទំនិញដែលដកហូត យកមករក្សាទុក នឹងកម្ទេចចោលនៅពេលក្រោយ ហើយធ្វើការណែនាំដល់អាជីវករ ឲ្យយល់ដឹង ព្រមទាំងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញនិងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់