ព័ត៌មានជាតិ

លួចម៉ូតូពីខេត្តឧត្តរមានជ័យ មកជាប់ខ្នោះនៅខេត្តកំពង់ស្ពឺ

ឧត្តរមានជ័យៈ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូពីខេត្តឧត្តរមានជ័យ ទៅសំងំលាក់ខ្លួននៅខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចខេត្តឧត្តរមានជ័យវិញ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ឃុន ឃាន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដុំវត្ត ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខមួយគ្រឿងក្នុងភូមិសាស្ត្រ ភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៧ខែកក្កដា កន្លងមកនេះ ហើយបានគេចមកលាក់ខ្លួននៅខេត្តកំពង់ស្ពឺ៕

មតិយោបល់