មិនមាននរណាម្នាក់អាចជឿជាក់ថា ក្មេងជនជាតិអាមេរិកកាំងម្នាក់អាចរស់នៅ ជាមួយនឹង ក្បាលដែលមានលក្ខណៈតែពាក់កណ្តាលនោះទេ។
បុរសក្មេងដែលលោកអ្នកបានឃើញដូចរូបភាពខាងក្រោមនេះ ក្បាលរបស់គាត់មានសភាពបែបនេះបណ្តាលមកពីការយាយីក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងបងប្អូន។ក្នុងគ្រោះថ្នាក់ដែលបណ្តាលឲ្យលលាដ៏ក្បាលផតចុះក្រោមពោលគឺ មើលទៅក្បាលមានតែមួយចំហៀង ដោយមានលក្ខណៈកំពិតកំប៉ោង Carlos Rodriguez គេស្មានតែមិនអាចរស់ទៅបានហើយ តែលើសពីការនឹកស្មានគាត់អាចរស់រានមានជីវិតដូចមនុស្សទូទៅ។
បុរសដែលរស់នៅដោយគ្មានលលាដ៏ក្បាលរូបនេះ ត្រូវបានគេគ្រប់គ្នាដាក់ឈ្មោះឲ្យហៅក្រៅថា Carlos ។ Carlos បានរំឭកពីគ្រោះថ្នាក់ដែលធ្វើឲ្យខ្លួនទៅជាបែបនេះ កាលពីគាត់នៅក្មេង គាត់តែងតែជក់ថ្នាំ និងផឹកស្រា តែចង់ចាំគ្រាមួយនោះ បងប្អូនជីជូនមួយរបស់ខ្ញុំ បានលួចឡានគេ តែត្រូវបានប៉ូលិសដេញចាប់ ពួកយើងក៏បានបង្កើនល្បឿន យ៉ាងលឿន តែយើងមិនអាចគ្រប់គ្រងឡានបាន ដែលធ្វើឲ្យឡានដែលយើងកំពុងបើកទៅជល់នឹងឡានផ្សេងទៀត ដោយយើងបានធ្លាក់ចេញពីកញ្ជាក់ឡាន និងផ្ទប់ក្បាលទៅនឹងដី ។ក្រោយពេលគ្រោះថ្នាក់ពួកយើងត្រូវបាគេបញ្ចូនទៅកាន់មន្ទីរពេទ្យ តែរបួសក្បាលធ្ងន់ពេក គ្រូពេទ្យបានសម្រេចចិត្ត យកផ្នែកនៃខួរ និងលលាដ៏ឲ្យនៅដាច់ពីគ្នា ដែលអាចជួយជីវិតបុរសរស់នៅដោយគ្មានលលាដ៏រូបនេះអាចរស់នៅដូចសព្វថ្ងៃ។
ដោយមានតែក្បាលពាក់កណ្តាល Carlos អាចបន្តការជក់ ស្លៀកពាក់ ពាក់វ៉ែនតាការពារពន្លឺថ្ងៃ តែ មិនបានចេញទៅធ្វើការនៅក្រៅផ្ទះដូចរាល់គ្នាឡើយ៕
https://i1272.photobucket.com/albums/y389/domneng/Skull/ca2-46115_zpsa109278f.jpg
https://i1272.photobucket.com/albums/y389/domneng/Skull/ca3-46115_zpsc7baa0bb.jpg
មតិយោបល់