ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌដូនពេញ ប្រើធម៌ក្ដៅចាប់ឡាន តាក់ស៊ី អនាធិបតេយ្យ

ភ្នំពេញៈ អភិបាលខណ្ឌដូនពេញ បានធ្វើព្យុះធ្វើភ្លៀង ក្នុងការឲ្យកម្លាំង ប្រជាការពារដេញ ក្រុមអ្នករត់ឡានតាក់ស៊ី ដែលឈប់ចត ចាប់ម៉ូយ បែប អនាធិបតេយ្យ នៅម្តុំគល់ស្ពានជ្រោយ ចង្វារនោះមកណែនាំ កុំឲ្យអ្នករត់ ឡានតាក់ស៊ី ទាំងនោះមកឈប់ ចតចាប់ម៉ូយនៅទីនោះតទៅទៀត ជាក់ស្តែង អាជ្ញាធរខណ្ឌបានបន្តចាប់រថយន្ត រថឈ្នួលទាំងនោះ បានចំនួន៨គ្រឿងទៀត កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះដើម្បីអប់រំ។

តែចំណែកបេនឡាន ដែលកំពុងបង្កភាពរញេរញាយនោះ នៅមានច្រើន កន្លែងទៀត នាំឲ្យមានការកកស្ទះចរាចរណ៍ ជារៀងរាល់ថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋ អ្នកដំណើរបានរអ៊ូរ ថាព្រោះតែអាជ្ញាធរខណ្ឌសង្កាត់ បណ្តែតបណ្តោយ។

បេនឡានតាក់ស៊ី ដែលបង្កភាពរញេរញាយរត់ចាប់ម៉ូយ នាំឲ្យកកស្ទះចរាចណ៍ រាល់តែថ្ងៃនោះ នៅចំណុចខាងមុខរ៉ារថភ្លើងក្បែរព្រះសក្សមុនីចេតិយ្យ ក្នុងសង្កាត់ស្រះនិងនៅផ្លូវលេខ១០៨ ស្ថិតខាងក្រោយធនាគារ កាណាឌីយ៉ា និងធនាគារវឌ្ឍនៈស្ថិតក្នុងសង្កាត់វត្តភ្នំ និងនៅផ្លូនៅបរិវេណផ្សារតូច ផ្លាហ្សារក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលគ្រប់គ្រង ដោយអតីតប្តី របស់លោកស្រីពេជ្រ សុជាតា ដែលជាសមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញ ដែលមានឈ្មោះហៅក្រៅថាតាបេន។

ដោយឃើញពីសកម្មភាពចុះធ្វើដោយផ្ទាល់ មិនខ្លាចពីការនឿយហត់ បើទោះក្រៅម៉ោង រដ្ឋបាលក៏នៅតែឃើញ មុខចុះដឹកនាំធ្វើនោះប្រជាពលរដ្ឋ រស់នៅ ខណ្ឌដូនពេញ បាននាំគ្នាកោដ្ឋសសើរ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដែលលោកបានមមាញិកយ៉ាងខ្លាំង ក្នុងរៀបចំសណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានឲ្យ បានល្អប្រសើរជាពិសេស លោកអភិបាលតែងតែ ធ្វើព្យុះធ្វើភ្លៀង ក្នុងចុះណែនាំក៏ដូចជា ការដេញ រថយន្តរថឈ្នួល ដែលឈប់ចាប់ម៉ូយ មិនខ្វល់ពីការ កកស្ទះ ចរាចរណ៍ដល់ អ្នកដំណើរនៅ ម្តុំគល់ស្ពានជ្រោយចង្វារ ត្រើយខាងលិចនោះ។

លោកអភិបាលបានបន្តថា បានលប់បំបាត់ទាំងស្រុងនៅទីតាំង បេនឡាន នៅខាងមុខ រ៉ារថភ្លើងហើយឃើញថាការធ្វើចរាចរ នៅបរិវេណខាង មុខរ៉ា នៃព្រះសក្សមុនីចេតិយ្យនោះ បានធូរស្រាលមួយ រយៈតែឥឡូវនេះ ក៏ចាប់ផ្តើមមានការកកស្ទះចរាចរណ៍ឡើងវិញ ហើយដោយសារតែ នៅមាន ក្រុមអ្នករថឡានរថឈ្នួលទាំងនោះ បានមកតាំងចតចាប់ ម៉ូយនៅ កន្លែង មុខរ៉ានោះវិញ ព្រោះតែការអនុញ្ញាតិ ពីអាជ្ញាធរសង្កាត់ស្រះចក នោះហាក់ដូចជាថ្កើននឹង ការណែនាំ របស់លោក អភិបាល ខណ្ឌ ហើយមើលទៅ។

ប្រជាពលរដ្ឋបានសាទរចំពោះ ចំណាត់ការលប់បំបាត់បេនឡាននៅខាងមុខរ៉ា រថភ្លើងនោះព្រោះអីសាលារាជធានីបានធ្វើការជួសជុលកែលម្អរ ព្រះសក្សមុនីចេតិយ្យ បានស្អាតល្អមានទីធ្លាទូលាយហើយមិនគួរ អនុញ្ញាតិឲ្យមានការរត់ចាប់ម៉ូយឡានរថឈ្នួលនៅទីនោះទៀតឡើយ។ ដូច្នេះហើយពួកគាត់ក៏បានទទួចសំណូមពរ លោកអភិបាល ខណ្ឌគួរដាក់កម្លាំងលប់បំបាត់ដូចការធ្វើក្បែរ គល់ស្ពានជ្រោយចង្វារ ចឹងទៅប្រហែលជាលែងមានការកកស្ទះចរាចរណ៍ នៅទីនោះទៀតហើយ៕

photo_2016-08-19_11-46-29 photo_2016-08-19_11-46-32 (2) photo_2016-08-19_11-46-32 photo_2016-08-19_11-46-33 photo_2016-08-19_11-46-34 photo_2016-08-19_11-46-36

មតិយោបល់