ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អ្នករាយការណ៍ព័ត៌មាន BBC ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយនៅមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា: តាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការបានរាយការណ៍នៅថ្ងៃសុក្រនេះថា អ្នករាយការណ៍សារព័ត៌មាន ម្នាក់របស់ BBC ជាខេមភាសាមីយ៉ាន់ម៉ាដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកាលពីចុងខែមិថុនា កន្លងទៅនោះ ត្រូវបានគេ ដោះលែងឱ្យមានសេរីភាពវិញហើយ ពីសំណាក់អាជ្ញាធរមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ិនហួ នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០១៦នេះ។

អ្នករាយការណ៍ BBC លោក Nay Myo Lin ត្រូវបានដោះលែងកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលតុលាការបានទទួលយក បណ្តឹងឧទ្ធរណ៍របស់គាត់ប្រឆាំងនឹងការផ្តន្ទាទោសរយៈពេលបីខែជាមួយនឹងការងារយ៉ាងម៉ត់ចត់របស់គាត់។

សូមបញ្ជាក់ថា គាត់ត្រូវបានផ្តន្ទាទោសដ៏ចម្រូងចម្រាសពីបទវ៉ៃប៉ូលិសម្នាក់ នៅពេលគាត់ត្រូវបានគ្របដណ្តប់ដោយក្រុមបាតុកម្ម​សិស្ស-និស្សិត ដែលប្រឆាំងទៅនឹងប្រព័ន្ធច្បាប់អប់រំ នៅទីក្រុង Mandalay កាលពីចុងខែមីនា។ ហើយតុលាការបាន​ទទួលយក​បណ្តឹងឧទ្ធរណ៍របស់គាត់ ដែលបានបន្ធូរបន្ថយទោសពីបីខែ មកនៅត្រឹមមួយខែកន្លះ៕

Nay Myo Lin Mayanmar

មតិយោបល់