ព័ត៌មានជាតិ

បុរសម្នាក់ មិនដឹងមានវិបត្តអ្វី ដើរមកលោតទឹកសម្លាប់ខ្លួន លើស្ពានជ្រោយចង្វារ ពុំដឹងស្លាប់ ឬរស់ទេ

ភ្នំពញៈ នៅវេលាម៉ោងជាង៣រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតលើស្ពានជ្រោយចង្វារត្រើយខាងលិច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មានករណីបុរសម្នាក់ បានដើរមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញបុរសមិនស្គាល់អត្តសញ្ញាណខាងលើ បានដើរឡើងស្ពានជ្រោយចង្វារ (ស្ពានមិត្តភាពកម្ពុជាជប៉ុន) ធ្វើដំណើរពីលិចទៅកើត។

មកដល់ចំណុចកើតហេតុ បានទុកសាក់កាដូពណ៌ខ្មៅចោល រួចលោតសម្លាប់ខ្លួនពីលើស្ពានទៅក្នុងទន្លេលិចបាត់តែម្តង។

សម្ភារៈក្នុងសាក់កាដូនោះមាន៖ ខោអាវ និងសម្ភារៈមួយចំនួនទៀត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទៅដល់ប្រមូលវត្ថុតាង ដើម្បីធ្វើការស្រាវជ្រាវបន្ត៕

មតិយោបល់