ព័ត៌មានជាតិ

រួមគ្នាដើម្បីសុវត្ថិភាពចរាចរណ៍! សូមកុំផ្ទុកមនុស្ស ឬទំនិញលើសកំណត់ ពិសេសរថយន្តដឹកអ្នកដំណើរ មិនត្រូវផ្ទុកមនុស្សលើដំបូល និងតម្លើងថ្លៃទ្បើយ

យោងតាមផេកក្រសួងសាធារណ:ការ និងដឹកជញ្ជូន បានសេចក្តីអំពាវនាវ៖
-ចំពោះរថយន្តដឹកអ្នកដំណើរ ឬទំនិញ សូមកុំផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់ ជាពិសេសរថយន្តដឹកអ្នកដំណើរ មិនត្រូវផ្ទុកមនុស្សលើដំបូល និងមិនត្រូវតម្លើងថ្លៃក្នុងការធ្វើដំណើរក្នុងឱកាសនេះទេ។

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សូមជូនពរដល់អ្នកធ្វើដំណើរលើដងផ្លូវទាំងអស់ ទោះជិតឬឆ្ងាយ សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នា៕

មតិយោបល់