ព័ត៌មានជាតិ

កុំថាឡើយភ្លៀងត្រឹមតែរលឹមតិច ក៏ផ្លូវមួយខ្សែនេះជន់លិចដែរ!!!

ភ្នំពេញ: នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រោយពីមានរលឹមពីយប់មិនបានកន្លះម៉ោងផងផ្លូវមួយខ្សែ ដែលឆ្លងកាត់ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ មានការលិចយ៉ាងខ្លាំង។

យោងតាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅជុំវិញទីនោះបានបញ្ជាក់ផងដែរថា ផ្លូវមួយខ្សែខាងលើគឺមានការជន់លិចមិនថាពេលភ្លៀង ឬ ក៏រលឹមនោះទេ គឺលិចរហូត មិនដឹងថាមកពីមូលហេតុអ្វីនោះទេ? ទើបមកលិចតែកន្លែងហ្នឹង ដូច្នេះហើយពួកគាត់សូមអំពាវនាវដល់អាជ្ញាធរដែលពាក់ព័ន្ធជួយមើលខ្លះផង ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ពិសេសអ្នកដែលរស់នៅតាមបណ្តោយផ្លូវហ្នឹងតែម្តង៕

មតិយោបល់