កំពង់ធំៈ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង០០នាទី មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ ស្ថិតនៅភូមិសេរីសុខា ឃុំឈូក ស្រុកប្រាសាទសំបូរ។
ជនរងគ្រោះឈ្មោះ ហម អ៊ុ ភេទប្រុស អាយុ ៧៨ឆ្នាំ។
មូលហេតុ៖ ជនរងគ្រោះជិះទូកទៅដាក់បាយជ្រូករអិលជើងធ្លាក់ទឹកបណ្តាលឲ្យលង់ទឹកស្លាប់។
ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះស្លាប់ដូចមូលហេតខាងលើ រួចក៏ប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់